ល្អណាស់! សួស​ វីហ្សា ប្រាប់ពីសុខភាពរបស់ខ្លួនហើយ ខណៈព្យាបាលបាន៨ថ្ងៃ!

បើគិតមកដល់ថ្ងៃនេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង​ សួស វីហ្សា បានសម្រាកព្យាបាលជម្ងឺកូវីដ១៩ បានរយៈពេល៨ថ្ងៃនេះ ហើយក៏ជាពេលដែលហ្វេនៗនិងមហាជនជាច្រើនចង់ដឹងពីស្ថានភាពសុខភាពរបស់អ្នកនាងយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាង ក៏បានបង្ហោះរូបភាពនិងសាររៀបរាប់ពីស្ថានភាពសុខភាពខ្លួនយ៉ាងដូច្នេះថា៖

«សូមគោរពលោកតាលោកយាយអុំពូមីងបងប្អូនទាំងអស់គ្នា?នាងខ្ញុំបានមកសម្រាកព្យាបាលជំងឺCOVID-19 នៅសណ្ឋាគារThe Great Dukeអស់រយៈពេល8ថ្ងៃហេីយ ?ហេីយពេលនេះសុខភាពរាងកាយរបស់ខ្ញុំហាក់វិលមកសភាពដេីមវិញស្ទេីរតែ១០០% មានកម្លាំងមាំមួន ហូបបាន គេងបានមិនមានក្អកស្លេស ហៀរសំបោរផ្តាសាយ ឈឺក្បាលវិលមុខអីនោះទេ?នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោកគ្រូអ្នកគ្រូពេទ្យទេវត្តាឈុតសរបស់យេីងនៅមេីលថែរក្សាគ្រប់អ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់??នាងខ្ញុំសង្ឃឹមថាខ្ញុំនឹងឆាប់ជាសះស្បេីយ ហេីយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់សំរាប់ពាក្យជូនពរល្អៗដល់នាងខ្ញុំក៏ដូចជាក្រុមគ្រួសារខ្ញុំទាំងមូល??ជាពិសេសក៏សូមអរគុណដល់អាណាព្យាបាលទី២របស់ខ្ញុំគឺលោកអុំ អុឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ព្រមទាំងកូនស្រីរបស់គាត់ ចែគីមលាង ដែលលោកតែងតែបារម្ភសួរសុខទុក្ខនឹងតែងតែផ្ញេីរសម្ភារៈប្រេីប្រាប់នឹងរបស់ហូបចុកមកអោយខ្ញុំមិនអោយខ្វះ?ពិតជាកក់ក្តៅណាស់?»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញសុខភាពតារាស្រីរូបនេះ ប្រែជាធម្មតាវិញ ហើយគ្រប់គ្នាក៏សង្ឃឹមថាអ្នកនាងនឹងឆាប់ជាសះស្បើយពីជម្ងឺនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី