តោះ! ទៅស្ដាប់ សួស វីហ្សា រៀបរាប់ពីស្ថានភាពសុខភាពខ្លួនពេលនេះទាំងអស់គ្នា!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា កំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ១៩ ហើយកន្លងមកអ្នកនាងតែងតែបង្ហាញពីអាការៈសុខភាពខ្លួន ឲ្យមហាជននិងហ្វេនៗជាច្រើនបានដឹងជារឿយៗ។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ អ្នកនាងបានធ្វើការឡាយវីដេអូជាលើកដំបូង និយាយពីស្ថានភាពជម្ងឺខ្លួន ខណៈពេលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩ ក្នុងនោះអ្នកនាងនិយាយថាសុខភាពខ្លួនគឺល្អជាធម្មតានោះទេ គ្មានធ្វើទុក្ខធ្វើឡើយ បើទោះបីជាការធ្វើតេស្ដនៅតែបង្ហាញលទ្ធផលវិជ្ជមានក៏ដោយ។

យ៉ាងណាមិញហ្វេនៗនិងមហាជនជាច្រើនក៏បាននាំគ្នាលើកទឹកចិត្តតារាស្រីរូបនេះ និងជូនពរតារាស្រីរូបនេះឲ្យឆាប់ជាសះស្បើយពីជម្ងឺនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី