អីយ៉ា! គម្រប់ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ Mos Patiparn ផ្អែមល្ហែមនិងភរិយាណាស់!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃប្រុសជើងចាស់លោក Mos Patiparn ដែលបច្ចុប្បន្ននេះលោករៀបការមានភរិយា និងកូនស្រីពីរនាក់ធំៗអស់ហើយដែរ។

យ៉ាងណាមិញថ្មីៗលោកបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងច្រណែនពីភាពផ្អែមល្ហែមរបស់លោក ដោយក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១០ លោកនិងភរិយាបានបង្ហោះរូបភាពជាមួយគ្នា និងអមជាមួយសារដ៏មានអត្ថន័យថា៖

«កាលទាក់ទងគ្នាជាសង្សារអស់រយៈពេល១០ឆ្នាំ ហើយរៀបការមកបាន១០ឆ្នាំទៀត និងពេលនេះមានអាយុ៤០ឆ្នាំ វាគ្រាន់តែជាពាក់កណ្ដាលជីវិតប៉ុណ្ណឹងឯង ហើយ រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ # 30032011»

ក្រោយពេលឃើញបែបនេះ មហាជន ហ្វេនៗ និងមិត្តភក្ដិក្នុងសិល្បៈជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរថ្ងៃខួបអាពាហ៍ពិពាហ៍១០របស់តារាប្រុសជើងចាស់រូបនេះ និងភរិយាគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី