អីយ៉ា! Ter Chantavit បង្ហោះរូបជាមួយ Davikah យ៉ាងផ្អែមល្ហែមនិងភ្ជាប់សារថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Ter Chantavit និងតារាស្រីរូបស្រស់ Mai Davikah ដែលពីមួយថ្ងៃទៅមួយថ្ងៃស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនយ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញលោក Ter បានបង្ហោះរូបភាពជាមួយ Davikah ខណៈពេលដែលអ្នកទាំងពីរទៅលេងសមុទ្រជាមួយគ្នា និងមានសរសេរអក្សរលើរូបតែគ្រប់គ្នាមិនយល់ន័យ ដោយមានការសាកសួរច្រើនពេក Davikah ក៏បានចូលទៅខមមិនបកស្រាយថាអក្សរនោះមានន័យថា៖

«ពួកយើងទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ មនុស្សជាទីស្រឡាញ់របស់បង»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប ដោយឃើញតារាប្រុសរូបនេះ បង្ហាញភាពផ្អែមល្ហែមទៅកាន់គូស្នេហ៍ខ្លួនបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី