ទឹកចិត្តប្រពៃណាស់! ព្រាប សុវត្ថិ និងភរិយា បានចូលបុណ្យសពឯកឧត្តម ម៉ៅ អាយុទ្ធ អតីតអ្នកដឹកនាំរឿងរហូតដល់…

ជាការពិតណាស់ មហាជននិងសិល្បៈករជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយជាទីបំផុត នៅពេលទទួលដំណឹងមរណៈភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអ្នកដឹកនាំសម្តែងរឿងនេសាទក្រពើ និង រឿងហ្លួងព្រះស្តេចកន ដោយសារតែកូវីដ១៩។

ដោយឡែកងាកទៅចាប់អារម្មណ៍កំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ ក្រោយពេលទទួលដំណឹងនេះ លោកនិងភរិយាបានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសពជាថវិការរហូតដល់៤លានរៀល ហើយលោកក៏សម្ដែងការសោកស្ដាយដែលបាត់បង់អ្នកដឹកនាំរឿងដ៏មានសមត្ថភាពម្នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ម៉ៅអាយុទ្ធ បានទទួល មរណភាព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ១៩ ដោយបន្សល់ស្នាដៃដឹកនាំរឿងល្បីៗជាច្រើនជូនសិល្បករជាច្រើនផងដែរ៕

អត្ថបទដោយ៖ស៊ីវលី