ល្អខ្លាំងណាស់! ក្រោយពីដឹងថាកញ្ញា យ៉េយ៉េ ឆ្លងកូវីដ១៩ ម៉ាដូណា បានបង្ហោះសារបែបនេះថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាសម្ដែងភេទទី៣កញ្ញា យ៉េយ៉េ បានវិជ្ជមានកូវីដ១៩ ហើយក៏កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ដោយឡែកងាកទៅមើលលោក ម៉ាដូណា ដែលជារៀមច្បងតែងតែយកចិត្តទុកដាក់ចំពោះ យ៉េយ៉េ វិញ ក្រោយពេលឃើញបែបនេះ លោកក៏បានបង្ហោះសារលើកទឹកចិត្តទៅកាន់តារាស្រីរូបនេះថា៖

«កុំបាក់ទឹកចិត្តកូន ពង្រឹងស្មារតី នឹងឆាប់ជាយកឈ្នះពីជំងឺកូវីដមួយនេះអោយបានណាកូន ក៍ដូចជូនពរដល់អ្នកនៅជាមួយកូនទាំងអស់គ្នាផងដែល ក្រោយភ្លៀងមេឃស្រឡះ»

ក្រោយពេលឃើញបែបនេះ មិនត្រឹមតែហ្វេនៗនោះទេ សូម្បីតែតារាៗក្នុងសិល្បៈជាច្រើនក៏បាននាំគ្នា បញ្ចេញសារលើកទឹកចិត្តកញ្ញា យ៉េយ៉េ ឲ្យឆាប់ជាសះស្បើយពីជម្ងឺដ៏កាច់សាហាវនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី