ទីបំផុត! Porsche Saran បានបង្ហោះរូបស្លាកស្នាមនៅលើដៃ និងរៀបរាប់ថាបែបនេះថា…

ប្រិយមិត្តជាច្រើនប្រាកដជ្រាបហើយថា ក្រោយពេលចែកផ្លូវគ្នា តារាសម្ដែងថៃលោក Porsche Saran និងនាង Grace Chalita នៅតែមានរឿងប្ដឹងផ្ដល់គ្នានៅប៉ុស្ដិ៍ប៉ូលីសទាក់ទងនិងរឿងរ៉ាវបរិហាកេរ្ដិ៍ និងប្រើអំពើហឹង្សាលើគ្នាផងដែរ។

យ៉ាងណាមិញស្រាប់តែពេលនេះ Porsche បានបង្ហោះរូបភាពបង្ហោះស្លាកស្នាមនៅលើដៃរបស់ខ្លួន និងភ្ជាប់ជាមួយសាររៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំមានភាពចាស់ទុំគ្រប់គ្រាន់នៅក្នុងរឿងស្នេហា ដោយខ្ញុំជឿជាក់ថា ក្ដីស្រឡាញ់មួយនេះពិតជាអាចបញ្ចប់ជាមួយដំណោះស្រាយដ៏ល្អ និងមិនចាំបាច់មានការនិយាយអាក្រក់ពីគ្នា បន្ទាប់ពីបានចែកផ្លូវ»

គួរបញ្ជាក់ផងដែរថា រឿងរ៉ាងក្នុងការប្លឹងផ្ដល់រវាងអតីតគូស្នេហ៍មួយគូនេះ លោក Porsche ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗជាច្រើនផងដែរ៕

អត្ថបទដោយ៖ស៊ីវលី