អបអរសាទរ! ស្ងាត់ៗទទួលដំណឹងថាភរិយាលោក អាន គុណកូឡា ពរពោះកូននៅក្នុងផ្ទៃ!

ជាការពិតណាស់បើគិតមកទល់នឹងពេលនេះ តារាចម្រៀងប្រុសសំបូរប្រជាប្រិយភាពលោក អាន គុណកូឡា រៀបការកសាងគ្រួសារអស់រយៈពេល៥ខែមកហើយ ហើយពេលនេះក៏ទទួលដំណឹងល្អថាភរិយាលោកកំពុងតែពរពោះកូននៅក្នុងផ្ទៃផងដែរ។

ក្នុងនោះផងដែរ កាលពីថ្ងៃកំណើតភរិយា តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះរូបភាពនិងអមជាមួយសារជូនពរទៅកាន់ភរិយាថា៖

«Happy Birthday to u my wifeបងជូនពរអោយអូន និង កូនក្នុងផ្ទៃ មានសុខភាពល្អ រាងកាយមាំមួន ឆ្លាតវៀងវៃ ជោគជ័យគ្រប់កិច្ចការរកស៊ី
ប៉ងប្រាថ្នាអ្វីបានសំរេចដូចក្តីបំណង
សម្រស់ក្មេងជាងវៃ និង មានសុភមង្គល ។
សុំទោសដែលឆ្នាំនេះមិនអាច surprise អូនបានដោយសារតែ អាកូវីដចង្រៃ»

ក្រោយពេលឃើញបែបនេះ មហាជន ហ្វេនៗ និងមិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់តារាប្រុសរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ និងជូនពរភរិយាលោកនិងកូនក្នុងផ្ទៃមានសុខភាពល្អគ្រប់ៗគ្នាទៀតផង៕

អត្ថបទដោយ៖ស៊ីវលី