អបអរសាទរ! តារាថៃស្រី Jib Kullatida ចូលរោងការហើយ ពោលពេញដោយស្នាមញញឹមតែម្ដង!

ជាការពិតណាស់ ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរចំពោះតារាស្រី Jib Kullatida ដែលទីបំផុតនាងបានសម្រេចចិត្តចូលរោងការជាមួយនិងគូស្នេហ៍ហើយ គឺលោក Prajya ដែលទិដ្ឋិភាពពោលពេលដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុនណោះ យើងបានក៏បានឃើញគូស្វាមីភរិយាទាំងពីររូបនេះ តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមានភ្ញៀវកិត្តិយស និងបងប្អូន ឪពុកម្ដាយទាំងសងខាងមកចូលរួមអបអរសាទរ និងជូនពរទាំងពីរក្នុងថ្ងៃមង្គលជាច្រើនថែមទៀតផង។

គួរបញ្ជាក់ផងដែរថាតារាស្រី Jib Kullatida ត្រូវបានគូស្នេហ៍សុំរៀបការកាលពីខែវិច្ឆិកាចុងឆ្នាំ២០២០ កន្លងទៅនេះ ហើយខណៈពេលនេះក៏សម្រេចចិត្តចូលរោងការនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ដែលរៀបចំឡើងពោលពេញដោយស្នាមញញឹមតែម្ដង៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី