ច្រណែនណាស់! មើលរូបភាពនេះបានដឹងថា សារាយ សក្ខណា និងគ្រួសារមានក្ដីសុខប៉ុនណា!

ជាការពិតណាស់ ក្រោយពេលដែលអតីតតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សារ៉ាយ សក្ខណា ចាកចេញពីប្រទេសកំណើត ទៅរស់នៅជាមួយគ្រួសារនៅសហរដ្ឋអាមេរិចមក អ្នកនាងតែងតែបង្ហាញសកម្មភាពនៅក្នុងគ្រួសារ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងនិងក្រុមគ្រួសារបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែច្រណែនខ្លាំងថែមទៀត នៅពេលឃើញអ្នកនាងនិងគ្រួសារ បង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពក្នុងដំណើរកំសាន្ត ដែលពោលពេញដោយសុភមង្គលខ្លាំងជាទីបំផុត។

លើកពីនេះទៅទៀត តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនបាននាំគ្នាប្រាថ្នាចង់បានគ្រួសារមួយ ដែលពោលពេញដោយក្ដីសុខដូចអ្នកនាង សក្ខណា គ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី