តោះ! ទៅស្ដាប់តារាស្រី Yingying រៀបរាប់ក្រោយពេលនាងជាសៈស្បើយពីកូវីដ១៩!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា​ កាលពីថ្ងៃទី១២​ ខែមេសា កន្លងទៅនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Yingying បានតេស្ដវិជ្ជមានកូវីដ១៩ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់ផងដែរ។

យ៉ាងណាមិញ ក្រោយពេលព្យាបាលអស់រយៈពេល១៩ថ្ងៃ តារាស្រីរូបនេះ ក៏បង្ហោះសារបង្ហាញថាខ្លួនពេលនេះបានជាសៈស្បើយហើយ ហើយនាងក៏បានរៀបរាប់នៅក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះទៀតថា៖

«Ying ឥឡូវបានជាសះស្បើយហើយ គ្រូពេទ្យអនុញ្ញាតិអាចឲ្យទៅផ្ទះបាន។ បន្ទាប់ពីធ្វើកាំរស្មីអ៊ិចសួតទី ៣ មានសភាពធម្មតា អុកស៊ីសែនរបស់រាងកាយមានសភាពធម្មតា ហើយមិនមានគ្រុនក្តៅទេ។ ហើយសូមអរគុណដល់មន្ទីរពេទ្យ Navamit 9 ដែលធ្វើតេស្តលើកទី១ លើកទី២ នៅថ្ងៃទី ៧ រហូតដល់ឃើញមានវិជ្ជមាននៅថ្ងៃទី១២ មកទល់ពេលនេះទី ២៥ គឺមានរយៈពេល១៩ថ្ងៃហើយ។ អរគុណដល់ក្រុមគ្រូពេទ្យដែលបានព្យាបាលនិងថែរក្សាពួកខ្ញុំរហូតដល់ ពួកខ្ញុំបានជាសះស្បើយ ហើយនាងខ្ញុំក៏សូមជម្រុញឱ្យអ្នករាល់គ្នាថែរក្សាខ្លួនឯង។ សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនអ្នក លាងដៃរបស់អ្នកឱ្យបានញឹកញាប់អនុវត្តថ្នាំបាញ់ជាតិអាល់កុល។ ពាក់ម៉ាសគ្រប់ពេលនៅពេលចេញទៅក្រៅ។ ការនៅមន្ទីរពេទ្យមិនមានភាពសប្បាយរីករាយទាល់តែសោះ។»

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី