ក្រោយល្បី Tanya បែកបាក់ស្នេហាស្រាប់តែគូស្នេហ៍នាងចេញមុខមកបកស្រាយថា……

កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃបានចុះផ្សាយអំពីតារាចម្រៀងស្រីសំបូរប្រជាប្រិយភាព Tanya ដែលបានប្រកាសនៅក្នុងបណ្ដាញសង្គមថា នាងបានបែកគ្នាជាមួយនិងគូស្នេហ៍ហើយ ដែលដំណឹងនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពេលព័ត៌មាននេះលេចលឺមិនបានប៉ុន្មានផង ស្រាប់តែពេលនេះគូស្នេហ៍របស់តារាស្រីរូបនេះ ក៏បានចេញមុខបង្ហោះសារបកស្រាយនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖

«ការបែកគ្នានេះមិនពិតនោះទេ គឺគ្រាន់តែជាការអន់ចិត្តដែលខ្ញុំមិនសូវមានពេលសម្រាប់Tanya ព្រោះតែរវល់ទៅចំការនៅតាមខេត្តញឹកពេក ហើយការអន់ចិត្តបែបនេះមិនមែនមានតែម្ដងនោះទេ តែគឺច្រើនដងមកហើយ។ សម្រាប់បញ្ហានេះផងដែរខ្ញុំក៏បានដោះស្រាយព្រមទាំងនិយាយគ្នាធម្មតាដូចដើម ​រឿងរ៉ាវល្អវិញហើយ»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏បានធូរចិត្ត ព្រោះដឹងថាតារាស្រីរូបនេះ និងគូស្នេហ៍នៅស្រលាញ់គ្នា ហើយសារបែកបាក់គ្នានោះ គ្រាន់តែជាការអន់ចិត្តតែប៉ុនណោះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី