ក្ដុកក្ដួលណាស់! ទឹម រដ្ឋា បង្ហើបថាអ្នកម្ដាយស្លាប់ដោយសារពិសាអំបិល…!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលអ្នកម្ដាយរបស់តារាម៉ូឌែលស្រីសំបូរប្រជាប្រិយភាព ទឹម រដ្ឋា ទទួលមរណៈភាពទៅ តារាស្រីរូបនេះ តែងតែបង្ហាញក្ដីនឹករលឹកទៅកាន់គាត់ជានិច្ច ព្រោះតែការចាកចេញនេះហាក់បីដូចជាលឿនពេកសម្រាប់នាងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈពេលដែលនាងបានចូលរួមកម្មវិធីផ្ដល់បទសម្ភាសន៍មួយ ដែលក្នុងពេលនោះនាងក៏បានដាច់ចិត្តបង្ហើបទាំងទឹកភ្នែកថា ម្ដាយរបស់ខ្លួនបានទទួលមរណៈភាព ដោយសារគាត់ពិសាអំបិល ព្រោះកន្លងមក គ្រូពេទ្យហាមដាច់ខាត់មិនឲ្យគាត់ពិសាអំបិលនោះទេ។

យ៉ាងណាមិញ ចំពោះហេតុការណ៍នេះ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនពិតជាអាណិតតារាស្រីរូបនេះ ដែលត្រូវបាត់បង់ម្ដាយយ៉ាងឆាប់រហ័សបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី