ដំបងរងចាំហើយ Noon Woranuch ប្រកាសកណ្ដាល Instagram ថានៅទំនេរហើយ ធ្វើអោយហ្វេនៗបង្អាប់ថាច្បាស់ជាមានរឿងជាមួយនិងលោក Piti ជាមិនខាន! មានរូបភាព

ពន្លឺនៃភាពសម្រស់ដ៏ស្រស់ស្អាតរបស់នាងពិតជាមិនដែលបាត់បង់មែន សម្រាប់តារាសម្ដែងសំណព្វចិត្តរបស់អ្នកគាំទ្រ Noon Woranuch មិនថានាងនិងផុសរូបអ្វីនៅលើបណ្ដាញសង្គមក៏ដោយសុទ្ធតែស្រស់ស្អាតនិងធ្វើអោយហ្វេនៗប្រញាប់ចូលទៅចុចឡាយអោយភ្លាមៗ

ប៉ុន្ដែនៅពេលថ្មីៗនេះយោងទៅតាមឃ្លាដែលជាហេតុ ធ្វើអោយគ្រប់គ្នានាំគ្នាទ្រាំមិនបង្អាប់មិនបាន ហើយថែមទាំងប្រាប់ទៀតថាត្រៀមត្រូវដំបងរបស់លោកស្វាមីរូបសង្ហាយ៉ាង Tod Piti អោយហើយទៅ

ដោយរឿងរ៉ាវកើតឡើងនៅពេល Noon ផុសរូបភាពខ្លួនឯងស្អាតៗ បែបធម្មតាៗនៅក្នុង IG ព្រមអមជាមួយនិងឃ្លាថា “Single ហើយ……ញ៉ែដែរទេ” ហើយនៅមានដាក់ថេកក្នុងរឿងភាគ #Krak chov Sida លើកនេះអ្នកគាំទ្រចុចឡាយអោយពេញទឹកពេញដី និងរួមចិត្តគ្នាបង្អាប់ថា រឿងច្បាស់ជាទៅដល់ស្វាមីហើយ

អត្ថបទដោយ : នីត្តា