Min Pechaya ចេញមុខថាដៀមដាមថាអ្នកចាត់ការល្អគឺគេមិនរត់ចោលពេលដែលមានគ្រាលំបាកទេ!

ជាតារាស្រីវ័យក្មេងដ៏ក្តៅគគុកម្នាក់ទៀតនៃវិស័យសិល្បៈសម្រាប់ Min Phichaya Wattanamontri ដែលជាអតីតតារាសម្ដែងក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បច្ចុប្បន្នជាតារាសម្តែងfreelance ។ ថ្មីៗនេះនៅលើ Instagram របស់នាងផ្ទាល់ក៏បានបង្ហោះរូបភាពរបស់នាងជាមួយអ្នកចាត់ការផ្ទាល់ខ្លួនរបស់នាង។ ព្រមជាមួយការបញ្ជាក់ចំណងជើងថា អ្នកចាត់ការតារាដ៏ល្អគឺជាអ្នកចាត់ការដែលមិនចាកចេញពីយើងនៅពេលដែលយើងស្ថិតក្នុងគ្រាលំបាកបំផុត។ ក្រោយ​មក​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ​លើ Emoji បេះដូង។ តារាស្រីរូបនេះមើលទៅកំពុងតែរំជើបរំជួលនៅពេលរឿងអ្នកចាត់ការTangmo ដែលកំពុងតែត្រូវគេរិះគន់ទាំងប្រទេសនៅពេលរត់ចោលកន្លែងកើតហេតុនៅពេលដែលTangmo ធ្លាក់ទឹក រួមទាំងមិនជួយតាមរកទេបែរជាត្រលប់ទៅផ្ទះទៅវិញ។ សម្រាប់ Min Peachya ចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៦ ពីការប្រលង “Miss Teen Thailand 2006” ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ដែលជាសំណព្វចិត្តរបស់អ្នកសារព័ត៌មាន ។

 

 

Eriya