“ចាំបាច់សម្រក់ទឹកភ្នែកក្លែងក្លាយធ្វើអី” Kanchai និយាយពាក្យមួយម៉ាត់នេះទៅកាន់អ្នកចាត់ការTangmo ធ្វើគេពេញចិត្តទូទាំងប្រទេស

ថ្ងៃនេះ ថ្ងៃទី ២៨ ខែកុម្ភៈ សម្របសម្រួលដោយពិធីករល្បីKanchai បានអញ្ជើញមិត្តភ័ក្តិ៤ នាក់ របស់ Tangmo Nida ដែលជិះទូកជាមួយគ្នានៅទន្លេចៅប្រាយ៉ា ដើម្បីបកស្រាយរឿងឱ្យបានដឹងសខ្មៅ។ អ្នក​ណា​ស្ដាប់​បទសម្ភាសន៍​ហើយ​ត្រូវ​តែ​រិះគន់​យ៉ាង​ខ្លាំង ដោយសារតែអ្នកទាំង៤នាក់នោះនិយាយស្ដីដូចជាគ្មានបារម្មណ៍ពីមិត្តភក្ដិហើយក៏គ្មានទំនួលខុសត្រូវទាល់តែសោះ។

ក្នុងនោះដែរ Kanchai មិនខ្វល់នោះទេគឺនិយាយត្រង់តែម្ដងថា ម៉េចក៏ធ្វើអញ្ជឹងដាក់មិត្តភក្ដិ ធ្វើជាមិត្តរបៀបណាពេលដែលមិត្តបាត់ខ្លួនបែរជានាំគ្នាចាកចេញធ្វើមិនដឹង។ Kanchai ក៏វាយតបទៅអ្នកចាត់ការថាម៉េចក៏តិចយំតិចអត់ ថាបើយំគឺយំទៅម៉េចក៏ធ្វើពុតធ្វើអី ព្រោះថាបើអ្នកដទៃជួបរឿងអញ្ជឹងនោះគេនឹងយំអស់ពីចិត្តមិនមែនធ្វើជាយំតិចអត់តិចនោះទេ។ លោកក៏បាននិយាយពាក្យមួយឃ្លាដែលធ្វើឱ្យពេញចិត្តគ្រប់គ្នានោះគឺថា “បើសុំទោសត្រូវដឹងថាខ្លួនខុសអីហើយទទួលកំហុសដោយស្មោះមិនមែនចេះតែនិយាយនោះទេហើយគ្មានន័យនោះ”។

 

Eriya