មិត្តភក្ដិពិតប្រាកដ Mo-Cheer-Hippo សម្រក់ទឹកភ្នែកតស៊ូមតិសុំយុត្តិធម៌ឱ្យមិត្តសម្លាញ់Tangmo!

ក្រោយលេចឮដំណឹងបាត់បង់តារាសម្ដែង Tangmo ដោយសារធ្លាក់ទឹកទន្លេ មិត្តជិតស្និទ្ធរបស់នាង Cheer Tikhamporn, Mo Amena, Hippo Chanchana បានចេញមុខបកស្រាយជុំវិញបញ្ហាទាំងអស់ក្នុងកម្មវិធីទូរទស្សន៍ ។​ ក្នុងនោះដែរ Hippo បានប្រាប់ថាពេលដែលលឺដំណឹងថា Tangmo ធ្លាក់ទឹកនោះគឺសឹងតែមិនជឿហើយក៏រត់ទៅកន្លែងកើតហេតុភ្លាមដើម្បីជួយរកមើល។ ចំណែកឯ Amena ក៏បានប្រាប់ថានាងនិងមិត្តស្និទ្ធស្នាលរបស់Tangmo ចេញមកជួយរកនៅកន្លែងទន្លេនិងជុំវិញនោះគ្រប់ៗគ្នា។

ហើយនៅពេលដែលគេសួរថាម៉េចក៏មិនសួរទីតាំងពីមិត្តភក្ដិ៤នាក់នៅកន្លែងដែលTangmoមានរឿង នាងក៏បាននិយាយថាមិនបានឃើញនរណាម្នាក់ទេ ឃើញតែអ្នកជួយសង្រ្គោះ ហើយពេលដែលតេរទៅអ្នកចាត់ការផ្ទាល់របស់Tangmo ក៏មិនលើកទៀត។ ពួកនាងបាននិយាយបណ្ដើរ​ សម្រក់ទឹកភ្នែកបណ្ដើរថា Tangmo ជួបរឿងមកច្រើនណាស់ធ្លាប់ធ្លាក់ខ្លួនពីតារាល្បីមកជាអ្នកដែលលេងអ៊ីនធើណេតស្អប់ ហើយតស៊ូមកដល់ពេលនេះតែបែជាមកជួបរឿងបែបនេះដល់ថា្នក់បាត់បង់ជីវិតដោយអត់អំពើបែបនេះ។
Eriya