Aum Patchrapa និងNun Woranuch ត្រូវបានគេប្រៀបធៀបតាំងពីប្រលូកវិស័យសិល្បៈមករហូត!

កំពូលតារាជើងចាស់ ២ដួងដែលគ្មាននរណាម្នាក់ដែលមិនស្គាល់នោះគឺ Aum Patcharapa” និង Nun Woranuch ដែលអ្នកទាំងពីរបានឈានជើងចូលវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ។ រួមជាមួយនឹងទេពកោសល្យដែលគ្មានអ្វីប្រៀប និងការងារដ៏ច្រើនលើសលប់ ព្រមជាមួយនឹងភាព​ស្រស់​ស្អាត​ដ៏ដែលមិនប្រែប្រួលរបស់ Aum និងNun ក្លាយ​​ជាទី​ចាប់​អារម្មណ៍​របស់មនុស្សទូទាំងប្រទេសថៃ។

ថ្ងៃនេះយើងនឹងនាំអ្នកទៅមើលសម្រស់របស់ពួកគេកាលពីអតីតកាល នាពេលដែលពួកគេធ្លាប់​សម្តែង​ជាមួយ​គ្នានៅលើឆាក ​ហើយ​ត្រូវ​គេ​និយាយ​ថា​មាន​មុខមាត់​ស្រដៀង​គ្នា​ខ្លាំង។ គេក៏បានធ្វើការប្រៀបធៀប​គ្នា​ឱ្យ​ឃើញ​ច្បាស់​នៅពេលដែលគេបានលើកយកនូវឃ្លីបមួយដែលអ្នកទាំំងពីរធ្លាប់ឡើងលើកម្មវិធីនោះជាមួយគ្នា ដែលពេលឈរជិតគ្នាទៅពិតជាមានលក្ខណៈស្រដៀងគ្នាពិតមែន។
Eriya