កប់ណាស់! Chompoo Araya បង្ហាញហ្វេសិនសម្រាប់អ្នកម្ដាយពោះធំដោយពុំចាំបាច់ពាក់តែរ៉ូបនោះទេ!

បើកបង្ហាញពីគ្រួសាររបស់​សិល្បករល្បីមួយ​ទៀត​ដែលពោរពេញដោយភាពគួរ​ឱ្យ​ស្រលាញ់ ​និង​ភាព​កក់​ក្ដៅ​ខ្លាំង​។ សម្រាប់គ្រួសាររបស់តារាកំពូលអ្នកម្តាយដូចជា តារាស្រី! Chompoo Araya និងស្វាមីមហាសេដ្ឋីអ្នកជំនួញ Wisasut បន្ទាប់ពីរៀបការ និងរស់នៅជាមួយគ្នា។ បន្ទាប់ពីបង្កើតបានកូនភ្លោះដ៏គួរឱ្យស្រលាញ់ Thunder និង Storm ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​លេងអ៊ីនធើណែត​ទូទាំង​ប្រទេស នៅពេលនេះ Chompoo ក៏មានផ្ទៃពោះកូនស្រីដំបូងផងដែរ។

ហើយ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ហ្វេនៗរបស់នាងនឹងបានឃើញមុខកូនស្រីថ្មីរបស់នាង។  ថ្មីៗនេះ នៅលើ Instagram របស់ Chompoo Araya នាងបានបង្ហោះម៉ូដសម្លៀកបំពាក់ ដែលពាក់កាលពីខែកុម្ភៈកន្លងទៅ។ ខុសពីបណ្ដាអ្នកមានផ្ទៃពោះផ្សេងទៀតដែលចូលចិត្តពាក់រ៉ូបពោះធំ Chompoo តែងមានស្តាយនិងម៉ូតផ្ទាល់ខ្លួនដែលមើលទៅសាកសមនឹងជាកំពូលហ្វេសិនពិតមែនទោះបីជាកំពុងមានផ្ទៃពោះក៏ដោយ។
Eriya