ចិត្តធម៌ពិតមែន! តួស្រីនាងចាងគីមបរិចាគលុយទៅអ៊ុយក្រែនរហូតដល់រាប់លាន!

តារាសម្ដែង Lee Young Ae ដែលជាតួឯកស្រីក្នុងរឿងភាគកូរ៉េ Dae Jang Geum  ដែលល្បីទូទាំងអាស៊ី ដោយបាត់ព័ត៌មានទៅយ៉ាងយូ តែត្រូវបានគេមកចាប់អារម្មណ៍ម្ដងទៀតនៅពេលដែលគេដឹងថានាងបាន​បរិច្ចាគ​​ដើម្បី​ជួយ​អ៊ុយក្រែន។ ខាងកាសែតកូរ៉េបានបង្ហាញថាតារាសម្តែង Lee Young Ae បានបរិច្ចាគ 100 លានវ៉ុន (~ 83,329 ដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែននៅក្នុងខណៈពេលដែលរ៉ូស្សីកំពុងតែធ្វើការឈ្លានពាន ទំលាក់គ្រាប់បែកធ្វើឱ្យស្លាប់មនុស្សរាប់រយនាក់ ។ Lee Young Ae ក៏​បាន​បញ្ជូនសំបុត្រ​ផ្ទាល់​ខ្លួន​មួយ​ដែល​បង្ហាញ​ពី​បំណង​ចង់​បញ្ចប់​សង្គ្រាមដ៏ឃោឃៅនិងធ្វើបាបមនុស្សរាប់លាននាក់មួយនេះ។

មតិរបស់អ្នកលេងអ៊ីនធឺណិត ក៏បានធ្វើការសសើរទង្វើរបស់នាងដោយសារតែមិនមានប៉ុន្មាននាក់ទេដែលចំណាយលុយ 100 លានវ៉ុនបែបនេះ។​​​ បញ្ជាក់ផងដែរថា ពេលនេះសង្គ្រាមដ៏ក្ដៅគគុកមួយនេះមិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិតទាហាននោះទេតែក៏បានធ្វើឱ្យប៉ះពាល់ដល់ជីវិតក្មេងៗ ស្រ្តី និងគ្រួសារដែលមិនដឹងអីដោយពួកគេត្រូវធ្វើការពួននៅតាមផ្លូវរថភ្លើងក្រោមដី និងត្រូវភាសខ្លួនទៅប្រទេសជិតខាងផងដែរ។