BLACKPINK ត្រៀមចេញអាល់បុមថ្មីឬបានជាJISOO ផ្លាស់ប្ដូរពណ៌សក់បែបនេះ!

លេចមុខតាមប្រព័ន្ធផ្សព្វផ្សាយម្តងទៀតសម្រាប់ Kim Jisoo ដែលគេស្គាល់ថាជា BLACKPINK Jisoo រួមទាំំងជាតារាសម្ដែងស្រីដោយទើបនឹងបញ្ចប់រឿងភាគរបស់ខ្លួនSnowdrop ។ ថ្មីៗនេះ Jisoo បានធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមកម្មវិធី Paris Fashion Week ក្នុងឋានៈជាអ្នកតំណាងរបស់ប្រេនល្បីឈ្មោះបំផុតក្នុងសាកលលោក DIOR ។

ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់ ស្រឡាំងកាំង នោះ គឺគេសង្កេតឃើញថានាងបានផ្លាស់ប្ដូរពណ៌សក់របស់ខ្លួន។ ដោយពណ៌សក់ថ្មីរបស់នាងមានការលាយពីពណ៌ដែលមានការរំលេចនៅចុងសក់របស់នាង ដែលមើលទៅពិតជាសាកសមនិងស្រស់ស្អាត។ យ៉ាង​ណា​ក៏​ដោយ ហ្វេនៗនាំគ្នាគិតថា Jisoo ប្ដូរ​ពណ៌​សក់​អាច​មក​ពី​នាង​ត្រៀម​ចេញ​ចម្រៀង​ទោល​ឬBLACKPINKត្រៀមចេញអាល់ប៊ុមថ្មីឬយ៉ាងណា។
Eriya