ហ៊ានពាក់ទេ! Rihanna បង្ហាញខ្លួនក្នុង Paris Fashion Week 2022 ជាមួយឈុតពោះធំបែបស្បៃដ៏ស្រស់!

តារាចម្រៀងល្បី លំដាប់ពិភពលោក Rihanna និងមិត្តប្រុស A$AP Rocky បានប្រកាសដំណឹងល្អថា Rihanna មានផ្ទៃពោះជាមួយអ្នកស្នងត្រកូលលើកដំបូង! នេះ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង និង​អបអរ​សាទរ​ចំពោះ​ Rihana ដែលបានក្លាយជាម្ដាយគេ។ ហើយទោះបីជានៅពេលនេះ ក្បាលពោះកាន់តែធំ និងជិតសម្រាលកូនក៏ដោយ ប៉ុន្តែ​សម្រស់ Rihanna ហាក់ដូចជាចែងចាំងជាងមុន។

ដូចដែលអាចមើលឃើញពីរ៉ូបដែលនាងបានពាក់ទៅ Paris Fashion Week Dior Fall 2022 ដែលនាងបានស្លៀករ៉ូបពណ៌ខ្មៅដើម្បីបង្ហាញពោះមូលរបស់
នាងយ៉ាងច្បាស់។ ចំពោះរូបនោះដែលគឺលក្ខណៈបែបស្បៃដែលមើលធ្លុះដោយមិនមាននរណាអាចចេះតែពាក់ហើយស្រស់ស្អាត និងelegant បែបRihannaបាននោះទេ។
Eriya