មើលសឹងតែមិនស្គាល់! Nichkhun ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបរាងថ្មីរបស់ខ្លួន!

តារាប្រុសរបស់ក្រុមKPOP 2PM សញ្ជាតថៃដែលគេតែងស្គាល់ថា Nichkhun បានធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំងដោយសារតែការផ្លាស់ប្តូររូបរាងរបស់លោក ដែលគេសឹងតែចំណាំមិនបាន។ Nichkhun បានបង្ហោះរូបថតនៅលើ Instagram ផ្ទាល់ខ្លួន ដែលមុខរបស់លោកពោរពេញដោយពុកចង្ការ ពណ៌​ស្បែក​របស់​លោកក៏ងងឹត​ជាង​មុន​បន្តិច។ រូបរាងថ្មីរបស់តារាថៃវ័យក្មេង បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រជាខ្លាំង។ ងាក​មកវិញ គេក៏ឃើញ​រូបភាពប្លែក​ខ្លះ​ៗ​របស់​លោកពី​រឿង “Cracked” ដែល​ជា​ភាពយន្ត​បែប​រន្ធត់ដែលជា រឿងដំបូងរបស់ Nichkhun ដែលដើរតួជាតួឯកជាមួយ Pat Chayanit ។

លើសពីនេះ Nichkhun សមាជិកក្រុម 2PM ទើបទទួលបានពានរង្វាន់ “Asian Idol of the Year” នៅឯកម្មវិធី IFENG FASHION CHOICE ឆ្នាំ 2021 នៅទីក្រុងសៀងហៃ ប្រទេសចិន។ Nichkhun បន្ត​ប្រឹងប្រែង​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលធ្វើឱ្យលោកនៅតែរក្សាភាពល្បីល្បាញ និងឥទ្ធិពលដែលមិនអាចកាត់ថ្លៃបាន។
Eriya