ខុសគ្នា១ថ្ងៃទេ! ឪពុកកូន ឈិន មុន្នីនាថ ជូនពរថ្ងៃកំណើតគ្នាទៅវិញទៅមកពោរពេញដោយក្ដីស្រលាញ់!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលបច្ចុប្បន្ននេះនាងកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលគឺនៅថ្ងៃទី១៩និងទី២០ ខែឧសភា គឺថ្ងៃកំណើតតារាស្រីរូបនេះនិងលោកបា៉ខ្លួន ពោលគឺខុសគ្នាតែមួយថ្ងៃប៉ុនណោះ។

ក្នុងនោះផងដែរនៅថ្ងៃទី ១៩ ខែឧសភា ជាថ្ងៃខួបកំណើត ឈិន មុន្នីនាថ ក្នុងនោះយើងបានឃើញលោក ឈិន កុសល ដែលជាឪពុកបានបង្ហោះសារជូនពរកូនយ៉ាងកក់ក្ដៅបែបនេះថា៖

«happy birthday កូនស្រីសម្លាញ់ ថ្ងៃ ១៩ ០៥ ២០២២ នេះ ប៉ាសូមជូនពរកូនមានសុខភាពល្អ និង ជោគជ័យការងារ និង មានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងវិថីសិល្បៈ ជួបតែមនុស្សល្អ សំណាងល្អ ជោគជ័យក្នុងឆាកជីវិតណាកូន»។

ហើយងាកទៅមើល ឈិន មុន្នីនាថ នៅថ្ងៃកំណើតលោកប៉ាថ្ងៃទី២០ ខែឧសភា ក៏បានជូនពរពោលពេញដោយក្ដីស្រលាញ់ទៅកាន់លោកប៉ាដែរថា ៖ «រីករាយថ្ងៃកំណើតអ្នកមានគុណរបស់កូន កូនសូមជូនពរឱ្យប៉ាអាយុវែង រីករាយសប្បាយចិត្តច្រើនកុំឱ្យឆាប់ចាស់ ជូនពរប៉ាសុខភាពល្អរហូត ជាម្លប់ដល់កូនៗ ស្រឡាញ់ប៉ា កែវភ្នែកកូន»

តាមរយៈសារបង្ហោះនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត នៅពេលឃើញតារាស្រីវ័យក្មេងរូបនេះ និងលោកប៉ាស្រលាញ់គ្នា និងបង្ហោះសារជូនពរថ្ងៃកំណើតជូនគ្នាពោលពេញដោយក្ដីស្រលាញ់បែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី