ចរិកប្តូរបាតដៃខ្នងដៃ!! កាតិក សម្តីបានហើយរាងឈ្លើយទៀតពេលនេះ!

បានជាប់ឈ្មោះនៅក្នុងប្រធានបទពត៌មានដែលមាននិយាយអំពីរឿងក្តីតែងម៉ូ សម្រាប់កាតិកមិត្តភក្តិជិតស្និត និងជាអ្នកចាត់កាការងារវិស័យសិល្ប:របស់តារាស្រីដែលបានបាត់បង់ជីវិតដោយហេតុការណ៍កាលពីបីខែមុន។ ថ្មីៗនេះរឿងក្តីតែងម៉ូបានត្រឡប់មកល្បីរន្ទឺម្តងទៀតក្រោយពេលមានបុគ្គលអាថ៌កំបាំងយករូប និងវីដេអូភស្តុតាងថ្មីៗជាច្រើនសន្លឹក។

ដោយសាមានរូបនាង និងវីដេអូកាតិកជាច្រើននៅក្នុងហ្វេសប៊ុកនោះ អ្នកនាងកាតិកក៏ត្រូវបានលោកពិធីករល្បី​អញ្ជើញនាងមកបកស្រាយនៅក្នុងកម្មវិធី Hone-Krasae ថ្ងៃនេះ។ ក្នុងកិច្ចសម្ភាសន៍លើកនេះកាតិកបានបញ្ចេញសំដី កាយវិកា និងទឹកដងសំលេងខ្លាំងក្លាណាស់ សូម្បីដាក់លោក Num Kanchai នាងក៏មិនរអែងដែល និស្ស័យពិតចេញមកទាំងអស់។

ដល់ថ្នាក់ពិធីករក៏លាន់មាត់ថា “កាតិកដឹងទេ?​ បីខែមុននិងឥឡូវចរិករបស់កាតិកផ្លាស់ប្តូរដូចបាតដៃខ្នងដៃណា” នាងនិយាយស្តីបែបដូចពេលនេះមានអ្នកនៅពីក្រោយខ្នង។ គ្រប់មាត់គឺនាងនិយាយថានឹងប្តឹងគ្រប់គ្នាដែលនិយាយដល់នាងក្នុងផ្លូវនាំអោយនាងត្រូវទទួលផលអវិជ្ជមាន។

អត្ថបទដោយ សា