Extraordinaryattorneywoo ចប់បរិបូរណ៍យ៉ាងជោគជ័យ ប្រកាសត្រៀមចេញ Season 2!!

បានចេញផ្សាយរហូតដល់ភាគបញ្ចប់កាលពីយប់ថ្ងៃទី ១៨ ខែសីហាហើយសម្រាប់រឿង K-Drama ដែលមានចំណងជើងថា “extraordinaryattorneywoo” ជារឿងដែលទទួលបានប្រជាប្រិយភាពខ្ពស់បំផុតនៅក្នុង Netflix ហើយមានគេនិយាយដល់ច្រើនបំផុតនៅក្នុងបណ្តាញសង្គម។
រឿងនេះចប់ដោយបរិបូរណ៍ជាមួយ Rating 17.534% ដែលចាត់ទុកថាល្អប្រពៃបំផុតក្នុងចំណោមរឿងដែលកំពុងចាក់ផ្សាយក្នុងពេលជាមួយគ្នា។ កាលពីយប់មិញនេះក្រុមការងាររបស់រឿង “extraordinaryattorneywoo” បានប្រកាសប្រាប់ហ្វែនៗដែលចូលចិត្តមេធាវី Woo ថា “see you in season2″។
មានន័យថាអ្នកដែលមានអារម្មណ៍ចាប់ផ្តើមនឹក មេធាវី Woo និងក្រុមការងាររបស់នាងទាំងអស់មិនបាច់សែដនោះទេ ពីព្រោះភាគ២នឹងត្រឡប់មកអោយគ្រប់គ្នាកំសាន្តជាបន្តក្នុងពេលឆាប់ៗនេះ។

អត្ថបទដោយ សា