ទៅដល់ណាសើចហៀរទឹកភ្នែកទីនោះ!! លោក boy_pakorn ដឹកនាំក្រុម Khun Dee Thee Nai ទៅបំផ្ទុះសំណើចកម្មវិធី 3 Zaap!

ល្បីទូទាំងប្រទេសហើយពេលនេះសម្រាប់ក្រុម Khun Dee Thee Nai ដែលជាក្រុមបណ្តុំទៅដោយតួឯកប្រុសនិងពិធីករល្បីរបស់ប្រទេសថៃ។ បន្ទាប់ពីត្រឡប់មកវិញជារដូវកាលទី២ បុរសល្បីឈ្មោះទាំងប្រាំនាក់បានសាងសំណើច សារប្រយោជន៍អោយសង្គម និងហ្វែនៗច្រើនណាស់ ល្បីរន្ទឺដល់ថ្នាក់កម្មវិធីសម្ភាសន៍ធំត្រូវអញ្ញើញមកសួរសំនួរចម្លើយជាលើកទី២។​
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះកម្មវិធី 3 Zaap បានអញ្ជើញលោក boy_pakorn, great_rider10, peckprem, lekteeradetch និងប្អូនប្រុសពៅ jirayu_jj ជាភ្ញៀវកិត្តិយសដែលបានធ្វើអោយទស្សនិកជនរបស់កម្មវិធីផ្ទុះសំណើចបានពេញមួយកម្មវិធី។
តារាប្រុសទាំងប្រាំនាក់ លេងហ្គេម ទំលាយអាថ៌កំបាំងស្នេហារបស់គ្នាទៅវិញទៅមក ព្រមជាមួយពាក្យពេជ្រអស់សំណើចជាច្រើន រហូតសូម្បីពិធីករជើងចាស់ក៏ដូចជាលោក Num Khanchai ក៏ទប់ជាមួយពួកគេមិនបានដែល។ ចង់ដឹងថាកំប្លែងយ៉ាងណា ហ្វែនៗអាចទស្សនាកម្មវិធី “3 แซ่บ (Full) 25 ก.ย. 65” នៅក្នុង Youtube បានណា!

អត្ថបទដោយ សា