បើកប្រវត្តិរូបលោក Win William កំលោះញញឹមស្រស់ដែលថតរូបរួមជាមួយតារាស្រី bellacampen!

ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសហ្វែនៗជាខ្លាំងសម្រាប់វីដេអូរបស់តារាស្រី bellacampen និងលោក Win William ដែលត្រូវបានគេបង្ហោះចូលក្នុង តិកតក់។ អ្នកទាំងអស់គ្នាចូលមកខមមិនយ៉ាងច្រើនសន្ធឹកសន្ធាប់ថាកញ្ញា​ bellacampen ស្លៀកឈុតប្រពៃណីឡាវហើយគួរអោយស្រលាញ់ កំលោះម្នាក់នោះនិងតារាស្រីសមគ្នា មើលយ៉ាងណាក៏នៅតែយល់ឃើញថាទាំងពីរនាក់នេះសមគ្នា។
ល្បីល្បាញរហូតមានអ្នកចូលទៅទស្សនាវីដេអូនោះចំនួនជាង២លាននាក់ ហើយល្បីដល់ថ្នាក់គ្រប់គ្នាត្រូវចូលទៅសឺបរកប្រវត្តិរបស់លោក Win William មនុស្សប្រុសដែលឈក្បែរតារាស្រី ដោយសឺបដឹងហើយគ្រប់គ្នាព្រឺសម្បុរព្រោះ Profile របស់គាត់មិនមែនលំៗ ដែលកាន់តែធ្វើអោយមើលទៅសាកសមជាមួយតារាស្រីមួយកម្រិតទៀត។
លោក Win William គឺជាមហាសេដ្ឋី មានអាជីពជាអ្នកធុរកិច្ចជួញដូរទំនិញអនឡាន ចប់ការសិក្សាក្រៅប្រទេស និងជា Influencer មានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសឡាវ។ គាត់បានជួបជាមួយតារាស្រីក្នុងកម្មវិធីបើកបង្ហាញ Presenter ថ្មីរបស់ធនាគា​ LDBbank។

អត្ថបទដោយ សា