មិនមានឈ្មោះនៅក្នុងបញ្ជី Forex 3D ទេសូមឈប់វាយប្រហាតារាប្រុស bbrightvc !!

ធ្វើអោយហ្វែនខ្លាប់របស់តារាប្រុសផ្ទុះកំហឹងជាខ្លាំងសម្រាប់វីដេអូដែលត្រូវបានគេបង្ហោះចូលក្នុងផេកហ្វេសប៊ុករួបរួមឈ្មោះអ្នករងគ្រោះក្នុងរឿងក្តី Forex 3D កាលពីម្សិលមិញនេះ។ នៅក្នុងវីដេអូនោះបង្ហាញអំពីភាពស្និទ្ធស្នាលរបស់តារាប្រុសល្បីល្បាញជាមួយម្ចាស់ក្រុមហ៊ុនដែលបានក្លាយជាអ្នកទោសសំខានបំផុត។
បណ្តាលអោយពេលនេះជនរងគ្រោះមួយចំនួននាំគ្នាចោទប្រកាន់លោក bbrightvc ថាជាម្ចាស់ភាគហ៊ុន និងជាមេឃ្លោងសំខាន់ដែលបង្ករអោយមានគ្រោះមហន្តរាយសង្គមដូចសព្វថ្ងៃនេះ។ រហូតមកទល់ពេលនេះចំនួនអ្នករិះគន់កាន់តែច្រើនទៅៗ ធ្វើអោយមានផលប៉ះពាល់ដល់កិត្តិនាមនិងអាជីពរបស់តារាប្រុសជាខ្លាំង។
តែទោះបីមានវីដេអូជាភស្តុតាមយ៉ាងណាក៏ដោយលោក bbrightvc មានមានឈ្មោះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនឆបោកនោះឡើយ សូម្បីភ្នាក់ងារ DSI ក៏បានឆ្លើយរួចរាលហើយថាមិនមានរាយនាមរបស់តារាប្រុសនៅក្នុងនោះឡើយ។

អត្ថបទដោយ សា