លោក ​Mike_pattaradet បើកចិត្តនិយាយរឿងគេបង្ខំអោយគាត់ដោះអាវដោះខោនៅក្នុងបន្ទប់អោយមនុស្សពិសេសស្តាប់!

រឿងភាគចុងក្រោយរបស់កញ្ញា pooklook_fonthip ទើបតែបានបញ្ចប់កាលពីម្សិលមិញនេះប្រកបដោយភាពជោគជ័យ ហើយបន្ទាប់ពីរឿងចប់តារាស្រីបញ្ចេញកម្មវិធី Youtube របស់ខ្លួនអោយហ្វែនៗបានកំសាន្តជាបន្តភ្លាមៗ។ ថ្ងៃនេះនៅក្នុងវគ្គ១របស់កម្មវិធី Fonthip Watcharatrakul នាងបានអញ្ជើញមនុស្សពិសេសមកធ្វើជាភ្ញៀវកិត្តិយស ហើយភាពគួរអោយអាណិតមួយក៏បានកើតឡើង!
លោក Mike_pattaradet បានចូលខ្លួនមកបកស្រាយពីផ្លូវដំណើរចូលក្នុងវិស័យសិល្ប:អោយមិត្តស្រីស្តាប់ដោយបាននិយាយថា វាមិនមែនជារឿងងាយឡើយគាត់ចូលមកព្រោះត្រូវការថវិកាដើម្បីយកទៅព្យាបាលម្តាយដែលកំពុងត្រូវការជំនួយពីលោកគ្រូពេទ្យ ធ្វើអោយមនុស្សមួយចំនួនយល់ច្រឡំថាអោយធ្វើអ្វីគាត់នឹងព្រមធ្វើទាំងអស់។
មានថ្ងៃមួយគាត់ត្រូវគេប្រាប់អោយយកឥវ៉ាន់ឡើងយកទៅអោយគេដល់បន្ទប់ ទៅដល់ភ្លាមភ្ញៀវម្នាក់នោះសួរគាត់ថា ចង់ធ្វើតារាមែនទេ? ពេលតារាប្រុសឆ្លើយថាមែនហើយ ភ្ញៀវនោះបានសុំអោយគាត់ដោះអាវ ពេលដោះអាវហើយក៏ស្នើរសុំអោយដោះខោបន្ត តែលោក Mike_pattaradet មិនព្រមហើយដើរចេញ។ ចាត់ទុកជារឿងដែលធ្វើអោយតារាប្រុសមិនសប្បាយចិត្តបំផុត ពេលនោះបានគាត់សម្រេចចិត្តបោះបង់បំណងចង់ក្លាយជាតារាសម្តែងភ្លាមៗជាលើកដំបូង។

អត្ថបទដោយ សា