វីដេអូក្រៅសាច់រឿងមួយបានធ្វើអោយទស្សនិកជនគិតថា លោក lukevoyage និង namtan.tipnaree កំពុងស្រលាញ់គ្នាមែនទែន!

រឿង “my dear donovan” កំពុងក្លាយជារឿងភាគថៃដែលធ្វើអោយទស្សនិកជននៅតាមបណ្តាប្រទេសផ្សេងៗជក់ចិត្តព្រោះមានលោក lukevoyage ជាតួឯកប្រុសនិងមានដំណើររឿងស្នេហាដ៏គួរអោយទាក់ទាញ ដោយមើលចុះមើលឡើងហ្វែនៗនាំគ្នាជីនតារាប្រុសជាមួយកញ្ញា namtan.tipnaree ដែលជាតួឯកស្រី។
សម្លេងគាំទ្រគូជីន Luke-Namtan កាន់តែច្រើនទៅៗធ្វើអោយរឿងរបស់ពួកគេមានចំនួនអ្នកទស្សនាកើនឡើងជាកំហុកជាពិសេសមួយរយ:ចុងក្រោយនេះ។ ដើម្បីបំពេញចិត្តរបស់បណ្តាលហ្វែនខ្លាប់គូជីនតារាប្រុសស្រីតែងតែបង្ហោះរូបភាពគូស្អាតៗចូលក្នុងអ៊ិនស្តាក្រាយរបស់ខ្លួនជានិច្ច ហើយវីដេអូចុងក្រោយដែលពួកគេបានផុសស្និទ្ធស្នាលហើយវាមិនមែនជាឈុតឆាកដែលមាននៅក្នុងសាច់រឿង។
បណ្តាលអោយទាំងអស់គ្នាសង្ស័យថាពេលនេះទាំងពីរនាក់បានក្លាយជាម្ចាស់បេះដូងគ្នាពិតប្រកដរបស់គ្នានឹងគ្នាបន្ទាប់ពីសម្តែងរឿង “my dear donovan”។ ទស្សនិកជនកំពុងរងចាំស្តាប់ចេញពីមាត់របស់លោក lukevoyage ដោយផ្ទាល់ថាពេលនេះពួកគេជាអ្វីនឹងគ្នា!


អត្ថបទដោយ សា