កុំចេះតែហ៊ាន!! តារាចម្រៀងថៃ ៤ នាក់ត្រូវរដ្ឋាភិបាលប្តឹងព្រោះទំនុកចម្រៀងដៀមដាម!

សើចលែងសមហើយពេលចំពោះតារាចម្រៀង ៤ រូបដែលរួមដៃគ្នាធ្វើ Concert ឈ្មោះថា “สี่แยกปากหวาน” ដើម្បីកំដរអារម្មណ៍ និងបង្ករបរិយាកាសរីករាយអស់សំណើចអោយទស្សននិក។ ចុងក្រោយកំប្លែងជ្រុលត្រូវស្ថាប័នរដ្ឋមិនពេញចិត្តប្រកាសដាក់ពាក្យបណ្តឹងថ្កោលទោសជាដាច់ខាត!
លោក “สนธิญา สวัสดี” តំណាងអោយអ្នកដាក់បណ្តឹងបានអោយសម្ភាសន៍ថាតារាប្រុសទាំងបួននាក់ធ្វើខុសក្នុងករណីបំលែងទំនុកចម្រៀងធ្វើអោយប្រព័ន្ធរាជរដ្ឋាភិបាលខូចឈ្មោះ និងបណ្តាលអោយប្រជាជនរិះគន់រដ្ឋកាន់តតែច្រើនទៅៗបន្ទាប់ពីទំនុកចម្រៀងទាំងអស់នោះត្រូវគេយកទៅចែកចាយបន្តតាមប្រព័ន្ធអ៊ីនធឺណែត។
ចុងក្រោយលោក “สนธิญา สวัสดี” និយាយថាយ៉ាងណាទាំងបួននាក់នោះ (oatpramote, aofpongsak, wan_soloist និងលោក pongkool) ត្រូវតែចូលខ្លួនមកទទួលខុសត្រូវ និងមកទទួលកំហុសដោយខ្វះការពិចារណារបស់ខ្លួនដើម្បីកកុំអោយតារាចម្រៀងផ្សេងៗទៀតយកតម្រាប់តាម។

អត្ថបទដោយ សា