ត្រៀមខ្លួនស្រែកហ៊ោឲ្យអស់ដៃហើយឬនៅ?!! Queen CL នឹងមកដល់ប្រទេសកម្ពុជាយើងក្នុងខែវិច្ឆិកានេះ!

កំពុងធ្វើអោយហ្វែនខ្លាប់នៅកម្ពុជារញ្ជួយចិត្ត និងទន្ទឹងរងចាំថ្ងៃអោយថ្ងៃកំណត់ឆាប់រំកិលកៀកចូលមកដល់ជាខ្លាំង សម្រាប់ដំណឹងល្អដែលបានប្រកាសថាឆាប់ៗនេះ Queen CL តារាស្រី K-POP ល្បីល្បាញទូទាំងពិភពលោកនឹងមកចូលរួមក្នុងឆាកប្រគុំតន្ត្រីខ្នាតធំនៅប្រទេសយើង។
នៅក្នុងផេកផ្លូវការណ៍របស់ Krud Beer បានផុសវីដេអូព្រមជាមួយ Caption សសេរថា “ទីបំផុតវត្តមានកំពូលតារាចម្រៀង K-POP ដែលនឹងត្រូវចូលរួមកម្មវិធី VATTANAC វ ALL IN FESTIVAL គឺ Queen CL ដែលនឹងធ្វើឡើងនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ **ព័ត៌មានលម្អិតដើម្បីចូលរួមការប្រគំតន្ត្រីនឹងប្រកាសជូនក្នុងពេលឆាប់ៗនេះលើបណ្តាញសង្គមផ្លូវការរបស់ពួកយើង។ #VattanacវAllInFestival” ។
ដោយបន្ទាប់ពីបានផុសហើយមានមនុស្សច្រើនណាស់ចូលទៅសម្តែងចំណាប់អារម្មណ៍ចង់ចូលរួម ចង់ដឹងពត៌មានលំអិត និងនាំគ្នាចែកចាយដំណឹងដ៏ល្អនេះអោយមិត្តភក្តិបានរំភើបក៏ដូចជាត្រៀមខ្លួនចូលរួមជាមួយគ្នា។ ចង់ដឹងពត៌មានបន្ថែមាពាក់ព័ន្ធនឹងសិទ្ធចូលរួមកំសាន្ត ហ្វែនៗអាចរងចាំតាមដានដំណឹងពីផេកផ្លូវការណ៍ស្រាបៀរគ្រុឌបាន។

អត្ថបទដោយ សា