ត្រឡប់មកគ្រងតំណែង Sweet!! កញ្ញា​ Best រៀបចំកម្មវិធីខួបកំណើតអោយមិត្តប្រុសយ៉ាងពិសេសបំផុត!

ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីត្រូវឆ្លើយសំនួររបស់អ្នកកាសែតដែលតាមពួកគេគ្រប់ទីកន្លែងមួយរយ:មុន ពេលនេះតារាស្រី bestkamsing និងលោក tongtong_thestar12 អាចត្រឡប់មកប្រើប្រាស់ជីវិតដូចមុនវិញបាន លើសពីនោះទៅទៀតពួកគេបង្ហោះរូបកាន់តែផ្អែមជាងមុន ដើម្បីកុំអោយគេសង្ស័យយថាលួចបែកគ្នាស្ងាត់ៗទៀត។
ចុងក្រោយក្នុងឧកាសថ្ងៃកំណើតគម្រប់ ២៧​ឆ្នាំរបស់លោក tongtong_thestar12 តារាស្រីបានធ្វើរឿងច្រើណាស់អោយមិត្តប្រុស មានទាំងទៅចូលរួមកម្មវិធី មានទាំងលួចរៀបចំ Surprise ពិសេសតែពីនាក់អោយទៀតផង។ ដោយបន្ទាប់ពិកម្មវិធីចប់សព្វគ្រប់ទាំងពីរនាក់មានរូបភាពផ្អែមមហាសែនផ្អែមជាច្រើនមកចែកចាយនៅក្នុងបណ្តាញអ៊ិនធឹណែត។
បន្តដោយសាររ៉ូមែនទិកនៅក្នុងអ៊ិនស្តាក្រាម កញ្ញា​ bestkamsing ផុសជូពមិត្តប្រុសថា “រីករាយថ្ងៃកំណើតបងតុងតុងជាផ្លូវការណ៍ ខ្ញុំមកយឺតជាងគេ😅 សូមអោយបងមានក្តីសុខបំផុត រឿងដែលកន្លងផុសហើយឬកំហុសចាស់ៗសូមបំភ្លេចចោលអោយអស់ ចាស់ជាមុន អាយុថ្មីសូមអោយចាប់ផ្តើមរបស់ថ្មីៗ រឿងថ្មីៗ ល្អជាងមុនជានិច្ច អូនស្រលាញ់បងណា ❤️🎂”។

អត្ថបទដោយ សា