នាំប្រជាជនសង្ស័យ!! តារាស្រី Bitoeyrsiam និងស្វាមីសុំពន្យាពេលណាត់ជួប DSI (ភ្នាក់ងារសឺបអង្កេតរឿងក្តីពិសេស)!!

សំនួរ “ហេតុអ្វី” ត្រូវបានគេនិយាយ និងចោទសួរយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពេល  DSI ប្រកាសថាតារាចម្រៀងស្រី bitoeyrsiam និងស្វាមី Dj-man999 សុំពន្យាពេលចូលជួបផ្តល់ចម្លើយបន្ថែមនៅខែតុលាខាងមុខនេះ។ បច្ចុប្បន្នមហាជនសង្ស័យ និងព្រួយបារម្មណ៍ខ្លាចជនជាប់ចោទសំខាន់ទាំងពីររូបនេះគេចវេសមិនព្រមទទួលស្គាល់ភស្តុតាងសំខាន់ដែលគេចាប់បាន។
ថ្ងៃទី ២៩ ខែកញ្ញាថ្មីៗនេះ ភ្នាក់ងារសឺបអង្កេតរឿងក្តីពិសេស (ឌី អេស អាយ) ប្រជុំហើយប្រកាសប្រាប់ពីដំណើររឿងក្តីអោយប្រជាជនបានជ្រាប ព្រមបញ្ជាក់ថាក្រុម ៦ នាក់ដំបូងដែលរួមមានអ្នកនាង bitoeyrsiam និងលោក Dj-man999 ត្រូវចូលខ្លួនមកទទួលស្គាល់ពាក្យបណ្តឹងទាំង៣ករណីនៅចន្លោះថ្ងៃទី ១១ ដល់ ១៣ ខែតុលា ជាដាច់ខាត។
ប៉ុន្តែសម្រាប់ អ្នកនាង bitoeyrsiam និងលោក Dj-man999 ដែលបានមកទទួលស្តាប់ពាក្យបណ្តឹងរួចរាល់ហើយនោះបានបដិសេដ ហើយសុំពន្យាពេលចូលជួបមកជាថ្ងៃទី ១៧ ខែតុលាវិញដោយមូលហេតុថាពេលនេះទាំងពីរនាក់កំពុងរួបរួមភស្តុតាងសំខាន់ ដើម្បីប្រគល់ជូន ឌី អេស អាយ។

អត្ថបទដោយ សា