ក្រុមហ៊ុនរបស់តារាស្រី Park Min-young ប្រកាសថានាងបានបែកបាក់ជាមួយមិត្តប្រុស CEO ហើយក្រោយពេលសឺបឃើញប្រវត្តិ!

ទស្សនិកជនរបស់ប្រទេសខាងត្បូងនាំគ្នារិះគន់ និងបារម្មណ៍ពីអាជីពការងាររបស់តារាសម្តែងស្រីលំដាប់កំពូលប្រចាំប្រទេសជាខ្លាំង ក្រោយពេលដឹងថាមិត្តប្រុសមហាសេដ្ឋីរបស់នាងជាប់ឈ្មោះជាជនបោកប្រាស់ ទុច្ចរិត​ និងមានប្រវត្តិមិនគួរអោយទុកចិត្ត។
ចុងក្រោយថ្ងៃទី ២៩ ខែកញ្ញានេះក្រុមហ៊ុន Hook Entertainment ដែលមើលការខុសត្រូវការងាររបស់កញ្ញា Park Min-young​ ចេញសេចក្តីយ៉ាងច្បាស់ថាពេលនេះតារាស្រីបានចែកផ្លូវគ្នាជាមួយមិត្តប្រុស CEO ឈ្មោះ Mr. Kang នោះហើយ នាងមិនមានពាក់ព័ន្ធជាមួយរឿងក្តី ឬពត៌មានដែលកំពុងធ្វើអោយសង្គមពុះកញ្ជ្រោលនោះឡើយ។
ក្រុមហ៊ុន Hook Entertainment បន្តទៀតថាពេលនេះតារាស្រី Park Min-young​ យកចិត្តទុកដាក់តែចំពោះការងារថតរឿងថ្មី ” Love in Contract” និងការសកម្មភាពជួយគាំទ្រផ្សេងៗដើម្បីកុំអោយមានផលលំបាក ឬប៉ះពាក់ដល់រឿងថ្មីនេះតែបុននោះ។ ចុងក្រោយក្រុមការងារសូមអោយទស្សនិកជនទាំងអស់គ្នាយល់ចិត្តយល់ថ្លើម ដើម្បីអោយតារាស្រីមានសមាធិបំពេញការងារបច្ចុប្បន្នរបស់នាងយ៉ាងល្អប្រសើរផង។

អត្ថបទដោយ សា