នៅតែស្និទ្ធស្នាលគ្នា!! តួឯកប្រុស james_jamesma ផុសសារអរគុណលោក kugimiyas ដែលជះលុយធ្វើរឿងនេះអោយប្អូនៗ!

សម្រាប់លោក james_jamesma សិស្សច្បង kugimiyas គឺជាមនុស្សដំបូងនិងអ្នកដែលគាត់ទុកចិត្តបំផុតនៅក្នុងវិស័យសិល្ប: ដោយចាប់តាំងពីចូលធ្វើការថ្មីៗរហូតមកទល់ពេលនេះតារាប្រុសនៅតែគោរពស្រលាញ់ ហើយទៅណាមកណាជាមួយជានិច្ច។
លោក kugimiyas តែងតែនាំប្អូនធ្វើរឿងដែលគាត់មិនធ្លាប់ធ្វើ មិនធ្លាប់មានបទពិសោធន៍កន្លងមក ចុងក្រោយថ្មីៗនេះបបួលលោក james_jamesma ចេញធ្វើដំណើរកំសាន្តលក្ខណ:ក្រុមតូចនៅកោះយ៉ាងផ្សងព្រេង ធ្វើអោយសិស្សប្អូនពេញចិត្តហើយនាំយកអារម្មណ៍មកផុសនៅក្នុងបណ្តាញសង្គមបណ្តាលអោយមនុស្សជាច្រើនចូលខមមិនប្រាប់ថាច្រណែន។

នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនតារាប្រុស james_jamesma ផុសរូបធ្វើផ្អែមល្ហែមដាក់គ្នាជាមួយលោក ណាដេត ព្រមជាមួយសាសសេរថា “អរគុណបងដែលនាំខ្ញុំដើរលេង🙏សប្បាយខ្លាំងមែនទែន 🥳 can’t wait for our next trip ❤️” ដោយមានលោក @kugimiyas ចូលមកខមមិនថា “love you bro” និងតារាផ្សេងទៀតចូលខមមិនថា “ខ្ញុំច្រណែនដល់ហើយ 😍”។


អត្ថបទដោយ សា