តារាស្រីស៊ិចស៊ី sammycowelll ឆ្លើយពីទំនាក់ទំនងជាមួយលោក Pong Nawat!

ព្រោះជាមនុស្សស្រីដែលធ្វើអោយតួឯកប្រុសនៃនិទាន Pong Nawat ប្រែប្រួលចេះបញ្ចេញកាយវិកាខ្យូតនៅក្នុងបណ្តាញសង្គមជាពិសេសតិកតក់…កញ្ញា sammycowelll ត្រូវក្រុមអ្នកយកពត៌មានតាមសាកសួរអំពីទំនាក់ទំនងរវាងនាងជាមួយតារាប្រុសម្នាក់នេះគ្រប់កម្មវិធី គ្រប់ទីកន្លែង។
ចុងក្រោយនៅក្នុងកម្មវិធី Event កញ្ញា sammycowelll ព្រមបើកចិត្តជាមួយក្រុមការងារ Nine Entertainment ជាលើកដំបូងថាទាំងពីរនាក់ស្និទ្ធស្នាលព្រោះមានឧកាសចូល Workshop ជាមួយគ្នាច្រើនដង។ ម៉្យាងវិញទៀតលោក Pong Nawat ជាតួឯកប្រុសដែលរស់រាយរាក់ទាក់សម្បូរប្រធានបទលើកយកមកជជែកគ្នា ហើយក៏ជាមនុស្សដែលចិត្តទូលាយ ទទួលស្តាប់ និងចេះជួយផ្តល់មិត្តយោបល់អោយមនុស្សនៅជុំវិញខ្លួនបានល្អជានិច្ច។
នៅពេលអ្នកសម្ភាសន៍សួរថា “ចុះទំនាក់ទំនងនោះពិសេសដល់កម្រិតណា ហើយដែលគេនិយាយថាកំពុងតាមចែចូវគ្នានោះពិតទេ?” កញ្ញា sammycowelll ឆ្លើយថាមិនទាន់ដល់ថ្នាក់នោះទេ យើងស្និទ្ធគ្នាបែបមិត្តរួមការងារ និងសិស្សប្អូនសិស្សច្បងដែលនិយាយចាប់ចុះសម្រុងគ្នាតែប៉ុននោះ។

អត្ថបទដោយ សា