មានស្នេហាគ្រាថ្មី?!! តារាស្រី aff_taksaorn ផុស “ស្រលាញ់អ្នកតែម្នាក់គត់”!

បានក្លាយជាតារាស្រីកូនមួយដែលមានមន្តស្នេហ៍បំផុតរបស់ប្រទេសថៃចំពោះតារាស្រី aff_taksaorn ដែលមានកំលោះៗប្រកាសសុំស្នេហ៍ជាជួរៗ។ កន្លងមកអ្នកម៉ែយកចិត្តទុកដាក់តែរឿងកូនស្រី និងរឿងការងារតែប៉ុននោះ ប៉ុន្តែថ្ងៃនេះចេះចាប់ផ្តើមអោយសញ្ញារឿងបេះដូងជាសាធារណ:បណ្តាលអោយសូម្បីមនុស្សជិតដិតក៏ភ្ញាក់ផ្អើលជាមួយសារនាង។
ប៉ុន្មាននាទីមុននេះតារាស្រីផុសរូបនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ caption សារភាពស្នេហាថា “…មានន័យថា…ចូលចិត្តអ្នកតែម្នាក់គត់🤗💗”។ ដែលសូម្បីលោក Num Kanchai មនុស្សដែលមិនសូវបង្ហាញមុខក្នុងអ៊ិនស្តាក្រាមក៏បានចូលមកខមមិនអោយកញ្ញា aff_taksaorn បកស្រាយសារនោះអោយស្តាប់ដែរ។
ចំណែកអ្នកគាំទ្រដែលមានតារាប្រុសក្នុងចិត្តសម្រាប់យកមកជីនជាមួយម៉ែ aff_taksaorn វិញនាំគ្នាបុកពោះចង់អោយបុរសនៅក្នុង Caption នោះជាមនុស្សដែលពួកគេបានគិត។ សម្រាប់លំអិតបន្ថែម ដំណឹងថាបុរសនោះជាមនុស្សក្នុង ឬក្រៅវិស័យសិល្ប: ហ្វែនៗគ្រប់គ្នាប្រហែលត្រូវរងចាំស្តាប់តារាស្រីប្រាប់ដោយខ្លួនឯង។

អត្ថបទដោយ​ សា