សែនស្រលាញ់!! តារាស្រី Lydiasarunrat ផុសរូបគ្រួសារមុនពេលសមាជិកថ្មីមកដល់!

ខ្វះតែប៉ុន្មានថ្ងៃទៀតទេអ្នកគាំទ្រគ្រួសារត្រកូល 🅳🅴🅰🅽🅴🆂 និងបានឃើញមុន ដឹងពីភេទសមាជិកទី៥របស់ពួកគេហើយ ហើយមុនពេលត្រឡប់ទៅរកក្បាលពោះត្រឡប់ទៅរកភាពរាប់ស្មើរវិញតារាស្រី Lydiasarunrat នាំស្វាមីហើយកូនៗតែងខ្លួនថតរូបទុកជាអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត។
ក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីថ្ងៃនេះពេញដោយក្តីស្រលាញ់សម្រាប់ស្វាមីនិងកូនៗ ជាមួយសារវែងអន្លាយប្រាប់ពីទំហំចិត្តដែលនាងមានចំពោះលោក matthew.deane1 ដោយ១៧ ឆ្នាំមកនេះក្តីស្រលាញ់របស់នាងមិនដែលប្រែប្រួល មិនដែលថយចុះសូម្បីបន្តិច ពីមួយថ្ងៃទៅមួយថ្ងៃនាងស្រលាញ់ស្វាមីកាន់តែច្រើនឡើងៗ ហើយជាអារម្មណ៍ស្រលាញ់ដែលខុសប្លែកពីមុនជានិច្ច។
ឃើញរូបភាព និងសារផ្អែមល្ហែមរបស់តារាស្រីហើយហ្វែនខ្លាប់នាំគ្នាចូលមកសម្តែងក្តីស្រលាញ់អោយគ្រួសារធំអតម:នេះយ៉ាងច្រើនសន្ធឹកសន្ធាប់ នរណាៗក៏សសើរដែលថាម៉ាគ្រួសារមានសុទ្ធតែមនុស្សដែលគួរអោយស្រលាញ់❤️❤️❤️។

អត្ថបទដោយ សា