តោះមកមើល Date ដំបូងដែលលោក terchantavit បានរៀបចំសម្រាប់មិត្តស្រី davikah​​ (មានវីដេអូ)!

មិនច្បាស់ថាតារាស្រីនិយាយលេងឬយ៉ាងណានោះឡើយ នាងថាតាំងពីទាក់ទងគ្នារហូតពេលនេះស្រលាញ់គ្នាបានប្រាំឆ្នាំ លោក terchantavit មិនដែលបបួលនាងចេញ Date (ណាត់) សូម្បីម្តង។ លើកនេះជាលើកដំបូងកញ្ញា davikah បានត្រៀមចិត្តទុក Surprise ប៉ុន្តែត្រូវមិត្តប្រុសធ្វើបាបយ៉ាងដំណំ។
តារាស្រីរំពឹងថាមិត្តប្រុសនឹងនាំទៅកន្លែងរ៉ូមែនទិកតែពីរនាក់ តែចប់ដោយសារតារាប្រុសនាំនាងទៅសួនសត្វដើរមើលគ្រប់សត្វគ្រប់តំបន់ខាងក្នុងទាំងអស់យ៉ាងសស្រាក់សស្រាំ។ លុះក្រោយពេលល្ងាចកញ្ញា davikah ខំតែងខ្លួនឈុតខ្មៅយ៉ាងហាយសូ ព្រោះមិត្តប្រុសប្រាប់ថានឹងនាំទៅ Dinner (អាហារពេលល្ងាច) ប៉ុន្តែត្រូវប្រញ៉ាប់ទាញយកអាវក្រៅមកគ្របព្រោះ លោក terchantavit មិនបាននាំទៅហាងទំនើបៗអោយត្រូវឈុតរបស់នាងឡើយ គាត់នាំទៅតូបកុយទាវតាមផ្លូវ។
ទោះបីមិនបានសមបំណង សមតាមក្តីរំពឹងទុក តារាស្រីរបស់យើងនៅតែអាចញញឹមបានពេញមួយថ្ងៃព្រោះយ៉ាងហោចណាស់នាងបានចំណាយពេលវេលាជាមួយបុរសដែលខ្លួនស្រាលញ់ បានថតរូបទុកជាវត្ថុអនុស្សាវរីយ៍ជាច្រើនសន្លឹក។ ចំណែកហ្វែនៗវិញទស្សនាវីដេអូពួកគេបណ្តើរញញឹមពោពេញដោយក្តីសុខបណ្តើរ ដោយសាលោក terchantavit និង កញ្ញា davikah គួរអោយស្រលាញ់ខ្លាំង។


អត្ថបទដោយ សា