កូនមហាសេដ្ឋីត្រូវការរបស់នេះ?!! Pok-Margie គាំព្រោះអូនមីកាកាន់ស្បោងសយំទាយករបស់នេះ!

កំពុងរស់នៅក្នុងជីវិតមួយដែលពេញបរិបូរណ៌មានគ្រប់យ៉ាងពេលខ្លះត្រូវអង្គុយរកនឹកថាចង់បានអ្វីទៀតផងសម្រាប់សមាជិករបស់ត្រកូលលំដាប់ថប់របស់ប្រទេសថៃដូចជាគូ Pok-Margie ។ ចុងក្រោយតារាប្រុសស្រីហួសចិត្តដើរគ្រវីក្បាលក្រោយពេលដឹងថាកូនប្រុសរបស់ខ្លួនយំសោកព្រោះចង់បានរបស់ម៉្យាងនេះ!
នៅក្នុង Youtube កម្មវិធី ป๊อกกี้ on the run SS5 EP7 ប៉ាៗម៉ាក់ៗនាំកូនប្រុសស្រីទៅលាងស្នូកអណ្តើរដែលបានទិញយកមកចិញ្ចឹមក្នុងផ្ទះ ហើយក៏បានឃើញប្រតិកម្មរបស់កូនប្រុសបែបនេះជាលើកដំបូង។ អូនមីកាយំព្រោះប៉ាប៉ាមិនរើសលាមកអណ្តើកអោយ កាន់ស្បោងមិនព្រមចេញបើ Pok-Margie រកអោយមិនបាន។
នៅក្នុងវីដេអូតារាស្រី Margie គ្រវីក្បាលហើយនិយាយថាមានកូននរណាខ្លះយំទាចង់បានលាមកសត្វ? បណ្តាលអោយអ្នកគាំទ្រអូន មីកា-មីយ៉ា អស់សំណើចតែក៏សប្បាយចិត្តព្រោះប៉ាម៉ាក់ចិញ្ចឹមក្មេងៗបានល្អ កូនៗអាចសប្បាយចិត្ត និងរីករាយជាមួយរបស់សាមញ្ញៗមិនចាំបាច់មានតម្លៃថ្លៃតាមឋាន:ជាមហាសេដ្ឋីនោះឡើយ។

អត្ថបទដោយ សា