ងាយៗតែចាយលុយអស់មិនចេះតិច!! កម្មវិធីខួបកំណើតរបស់លោក pokmindset ឧបត្ថម្ភធំដោយតារាស្រី margie_rasri!

លោក pokmindset ស្វាមីរបស់តារាសម្តែងស្រី margie_rasri មានថ្ងៃកំណើតដ៏សែនកក់ក្តៅថ្មីៗនេះជាមួយក្រុមមនុស្សដែលគាត់ស្រលាញ់រាប់រយនាក់នៅផ្ទះថ្មីដែលទើបតែសាងសង់រួច។​ ថ្ងៃនេះវីដេអូកម្មវិធី​ youtube ចេញអោយទស្សនាទើបហ្វែនៗដឹងថា “មិនបានជួលគេទេ” គ្រប់យ៉ាងកើតឡើងបានដោយស្មាដៃរបស់តារាស្រី។
អ្នកនាង margie_rasri រៀបចំគ្រប់យ៉ាងក្នុងថ្ងៃពិសេសរបស់ស្វាមីដោយក្តីស្រលាញ់បំផុត ធ្វើតាំងពីព្រលឹមទល់ យប់រហូតកម្មវិធីតង់ទីបីចប់សព្វគ្រប់។ ចាប់ផ្តើមដោយការផុសជូនពរ នាំទៅធ្វើបុណ្យរួមជាមួយអ្នកមានគុណ រៀបចំតុចិនទទួលភ្ញៀវជាច្រើននាក់នៅផ្ទះថ្មី និងចុងក្រោយចាត់កម្មវិធី Party កាត់នំខេកយ៉ាងអធិកអធម។
ទម្រាំចប់អ្នកនាង margie_rasri ទន់ដៃទន់ជើងរហូតអង្គុយអក់កណ្តាលកម្មវិធីជប់លៀងពេលយប់តែម្តង។ អាចនិយាយបានថាលោក pokmindset ជាមនុស្សប្រុសដែលសំណាងបំផុតព្រោះមានភរិយាល្អម្នាក់នៅក្បែរ នៅឈឺឆ្អាល និងផ្តល់ក្តីស្រលាញ់អោយដោយមិនបាច់សុំ។

អត្ថបទដោយ សា