ស្នេហារវាងតួឯកប្រុសបុស្តិ៍លេខ៣ជាមួយ Youtuber ស្រីពិតជាមិនងាយមែន! រហូតមកទល់ពេលនេះហ្វែនខ្លាប់នៅតែមិនឯកភាព!

ធ្លាប់ត្រូវបានហ្លែនខ្លាប់របស់តារាប្រុសវាយប្រហាច្រើនណាស់សម្រាប់គូស្នហ៍ររបស់លោក m34nismind និងកញ្ញា dreamapichaya ដែលបន្ទាប់ពីប្រកាសទំនាក់ទំនងហើយគ្រប់គ្នារិះគន់ខាងស្រីថាមិនសាកសមជាមួយតួឯកប្រុសរបស់ពួកគេ។ ដោយសារមូលហេតុនេះហើយទើបទាំងពីរនាក់សម្រេចចិត្តមិនបង្ហោះរូបគូផ្អែមល្ហែមអោយគ្រប់គ្នាឃើញជាសាធារណ: តែក៏មិនមែនមានន័យថាពួកគេឈប់ទៅណាមកណាជាមួយគ្នានោះឡើយ។
ចុងក្រោយលោក m34nismind និងកញ្ញា dreamapichaya នាំគ្នាទៅបន្ថែមភាពរ៉ូមែនទិកនៅតាមឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ។ ថ្វីត្បិតពួកគេនៅបន្តមិនផុសរូបគូចូលក្នុងអ៊ិនស្តាក្រាម ប៉ុន្តែគ្រប់គ្នាដឹងថាទាំងពីរនាក់មានក្តីសុខខ្លាំង ព្រោះអាចចំណាយពេលវេលាឯកជនរួមគ្នាបែបនេះ។
សរុបមកតួឯកប្រុសបុស្តិ៍លេខ៣ និង Youtuber ស្រីនៅតែស្រលាញ់គ្នាយ៉ាងល្អក់ល្អឺនដដែលបើទោះបីអ្នកគាំទ្រមិនពេញចិត្តជាមួយទំនាក់ទំនងរបស់ពួកគេ។ ទាំងពីរនាក់ជ្រើសរើសស្តាប់តាមបេះដូង ហើយចង់រក្សាទឹកចិត្តរបស់ហ្វែនខ្លាប់ដោយការមិនផុសរូបគូដែលអាចធ្វើទាំងអស់គ្នាលំបាកចិត្ត។

អត្ថបទដោយ សា