លោក “ណង់” ប្អូនប្រុសរបស់ Boy_Pakorn ដូចជាកំពុងកសាងស្នេហាគ្រាថ្មីជាមួយតារាស្រី khunfour!

បានក្លាយជាគូជីនតារាគូថ្មីរបស់បណ្តាញសង្គមរួចរាល់ហើយសម្រាប់លោក hanongh និងកញ្ញា khunfour ដែលបន្ទាប់ពីបែកបាក់ស្នេហារៀងៗខ្លួន ទាំងពីរនាក់បញ្ចេញរូបគូនិងភាពគួរអោយស្រលាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតធ្វើអោយហ្វែនខ្លាប់សង្ស័យថាស្រលាញ់គ្នា។
កន្លងមកទោះបីមានមិត្តភក្តិខ្លះៗចេញមកអះអាងថាលោក hanongh និងកញ្ញា khunfour មិនបានស្រលាញ់គ្នាក៏ដោយ ហ្វែនខ្លាប់នៅតែមិនជឿដោយសារកែវភ្នែក និងកាយវិការបស់ពួកគេបង្ហាញយ៉ាងច្បាស់ថាកំពុងមាន Something ដែលពិសេសជាងមិត្តរួមការងារបង្កើត Content កំសាន្តអោយទស្សនិកជន។
ចុងក្រោយលោក hanongh ប្អូនប្រុសរបស់លោក Boy_Pakorn ផុសរូបភាពគូស្នេហ៍កំពុងគេលើភ្លៅរបស់តារាស្រីចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយសារសសេរថា “ទន់ស្រួលណាស់ 🥰 មុនឯងមានក្តីសុខខ្លាំងទៀតហើយណា អាណង់” ដោយមានកញ្ញា khunfour ចូលមកខមមិនថា “ហេតុអ្វីមិនផុសរូបដែលខ្ញុំយកដៃបាំងថ្ងៃអោយ🤔?”។ ផុសនេះនាំអោយបណ្តាហ្វែនខ្លាប់ទាំងឡាយប្រកដចិត្តជាងមុនថាពួកគេគិតត្រូវ លោក hanongh និងតារាស្រីកំពុងសាងស្នេហ៍គ្រាថ្មីជាមួយគ្នា!

អត្ថបទដោយ សា