រៀបកាបានកូន ១ ទើបបង្ហាញមុខស្វាមី! តារាស្រី pang_ornjira បញ្ចេញមុខម្ចាស់បេះដូងអោយស្គាល់ជាលើកដំបូង!!

ទស្សនិកជនរបស់វិស័យសិល្ប:មានចម្ងល់ជាច្រើនឆ្នាំណាស់មកហើយ ដោយឆ្ងល់ថាហេតុអ្វីតារាស្រីឆ្មាស់ជើងចាស់មិនព្រមបង្ហាញមុខមិត្តប្រុសអោយទាំងអស់គ្នាបានឃើញបានស្គាល់អីចឹង? ចុងក្រោយច្បាស់ៗអ្នកនាង pang_ornjira បណ្តើរស្វាមីចេញកម្មវិធីធំព្រមប្រកាសច្បាស់ៗថានេះហើយជាស្វាមីរបស់ខ្ញុំ!
នៅក្នុងកម្មវិធីបើកសម្ភោធគ្រោងការណ៏សាកសងថ្មី “ALIYAH RESERVE” តារាស្រីបានទៅបង្ហាញមុខនៅក្បែរស្វាមីក្នុងនាមជាម្ចាស់គម្រោង។ ស្វាមីរបស់តារាស្រីឈ្មោះលោក “លៃអូនេលលី” មានតំណែងជា CEO របស់ក្រុមហ៊ុន ALIYAH ដែលជាស្វាប័នសាងសង់ខ្នាតធំរបស់ប្រទេសថៃ ។
អាចនិយាយបានថាការបើកមុខស្វាមីរបស់អ្នកនាង pang_ornjira លើកនេះ បានធ្វើអោយបណ្តាអ្នកគាំទ្រទូទាំងប្រទេសភ្ញាក់ផ្អើល​ហើយកើតមាននូវសេចក្តីពេញចិត្តជាខ្លាំង ដោយសារទាំងពីរនាក់សាកសមគ្នាខ្លាំងបានទាំងឋាន:ការងារ និងសម្រស់ខាងក្រៅ។

អត្ថបទដោយ​ សា