ស្វាគមន៍ភ្លោះស្រី 👩‍❤️‍💋‍👩!! អបអរសាទលោក beamkawee និងអ្នក oilatiporn សម្រាលបានកូនស្រីប្រកបដោយជោគជ័យ!

ចាត់ទុកជាគ្រួសារតារាដែលល្បីល្បាញខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមជាពិសេសក្នុង “តិកតក់” សម្រាប់គ្រួសាររបស់លោក oilatiporn និងភរិយាយអ្នកនាង oilatiporn ដែលមានកូនប្រុសភ្លោះជាទីស្រលាញ់របស់មហាជន។ ចុងក្រោយទាំងបួននាក់ទទួលបានសារជូនពរ និងសារសម្តែងក្តីរីករាយជាច្រើនរាប់មិនអស់ព្រោះកូនភ្លោះស្រីមួយគូទៀតបានបើកភ្នែកមើលព្រះអាទិត្យជាមួយបងៗហើយថ្ងៃនេះ!
អ្នកនាង oilatiporn បានផុសផ្តល់ដំណឹងល្អអោយអ្នកគាំទ្របានដឹងនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដោយនាំយករូបកូនស្រីមកផុសព្រមជាមួយ Caption សសេរថា “សម្រាលហើយចាស់ 😊 #BeamOiltwinbabies #BeamOildoubletwins #MamiiOil #Mamiiofdoubletwins”។
ដោយមានមនុស្សលើសបួនសែននាក់ចូលមក Like ចាត់ទុកជាការស្វាគមន៍ និងមានអ្នកក្នុងវិស័យសិល្ប:រាប់រយនាក់បានមកចូលរួមសម្តែងក្តីរីករាយ និងជូនពរអោយទាំងអស់គ្នាមានសុខភាពល្អ។ ចាប់ពីពេលនេះតទៅគ្រួសារ beamkawee​- oilatiporn គឺជាគ្រួសារធំដែលមានទស្សនិកជនច្រើនសន្ធឹកសន្ទាប់រងចាំផ្តល់ក្តីស្រលាញ់ និងគាំទ្រ។

អត្ថបទដោយ សា