កញ្ញា Nychaa មិនទៅណាឆ្ងាយពីមិត្តប្រុសឡើយ!! នាងជាមនុស្សស្រីដែលតែឈចាំជួយនៅពីក្រោយលោក mootono29 ជានិច្ច!

ថ្ងៃនេះប្រជាជនថៃជាច្រើននាក់បានរំភើបសប្បាយចិត្តចំពោះពត៌មានដែលលោក mootono29 អាចហែលឆ្លងទន្លេមេគង្គទៅដល់ទឹកដីប្រទេសឡាវបានសម្រេចនិងប្រកបដោយសុវត្ថិភាព។ លើសពីនោះទៅទៀតលោកតូណូនិងក្រុមការងារប្រមូលបានថវិកាជាច្រើនដើម្បីជួយប្រជាជនរស់នៅតាមដងទន្លេ និងជីវចំរុះផ្សេងៗដែលកំពុងជួបវិតបត្តិ។
បើបានតាមដានពត៌មានហ្វែនខ្លាប់របស់លោក mootono29 ប្រហែលជាបានដឹងយ៉ាងច្បាស់ហើយថាកញ្ញា Nychaa បារម្មណ៍ពីគាត់កម្រតិណា ពេលបន់ស្រន់សុំសេចក្តីសុខមុនពេលចុះហែលទឹកនាងសម្រក់ទឹកភ្នែកកណ្តាលកម្មវិធីព្រោះភ័យខ្លាចមានរឿងមិនល្អកើតឡើងខណ:ពេលហែល។
ហើយថ្ងៃនេះនៅពេលតារាប្រុសកំពុងហែលកញ្ញា Nychaa ធ្វើដំណើរតាមគាត់ពីដំណាក់មួយទៅដំណាក់មួយទៀតដោយមិនបណ្តោយអោយមិនប្រុសរបូតឆ្ងាយពីក្រសែភ្នេករបស់នាងឡើយ។ ក្រោយពេលហែលដល់ត្រើយប្រកបដោយសុវត្ថិភាពហើយតារាស្រីក៏នៅតែបន្តដើរតាម នៅពីក្រោយលោក mootono29 ពេលអោយសម្ភាសន៍ តាមចាំមើលគាត់ជានិច្ច។

អត្ថបទដោយ សា