ផ្អើលទីក្រុងអង្គរ!! តារាស្រីថៃ១១នាក់បង្ហាញវត្តមាននៅទីសៀមរាប ព្រះរាជាណាចក្រកម្ពុជា!

កំពុងធ្វើអោយអ្នកតាមដានសិល្ប:ថៃចាប់អារម្មណ៍ទីក្រុងសៀមរាបប្រទេសថៃយ៉ាងក្រៃលែងសម្រាប់វត្តមានរបស់តារាស្រីថៃដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងរឿងសម្តែង និងការងារបង្ហាញម៉ូត នៅក្នងព្រះរាជាណាចក្រកម្ពុជា។ លើកនេះពួកគេមកជាលក្ខណ:ក្រុមធំ មកធ្វើសកម្មភាពរួមគ្នាយ៉ាងគួរអោយចាប់អារម្មណ៍នៅតំបន់ប្រាសាទអង្គរវត្តរបស់យើង។
អ្នកដំណើរកំសាន្តជើងនេះរួមមានកញ្ញា គ្រីសហ័រវ៉ាង (កំពូលតារាបង្ហាញម៉ូតល្បី), កញ្ញា តាណឺង (តារាសម្តែង និងតារាបង្ហាញម៉ូត), កញ្ញា ហ្វីយ៉ាតា (មិត្តស្រីរបស់លោក Boy-Pakorn) និងកំពូលតារាស្រីជាច្រើនផ្សេងទៀតសរុបចំនួន ១១ នាក់។
ទាំងអស់គ្នាមកប្រទេសកម្ពុជាក្នុងគោលបំណងកំសាន្ត និងថតផ្សាយផលិតផលសំលៀកបំពាក់ម៉ាក janesuda_collection ដោយបានស្លៀកឈុតសំលៀកបំពាក់ស្អាតៗកំសាន្តក្នុងប្រាសាទអង្គរវត្តនិងតំបន់សំខាន់ៗក្នុងខេត្តសៀមរាប ធ្វើអោយទេសចរផ្សេងទៀតចាប់អារម្មណ៍ក៏ដូចជារីករាយដែលបានជួបពួកគេនៅទីនោះ។

អត្ថបទដោយ សា