មានរឿងអ្វីកើតឡើង!! គ្រប់គ្នាផ្តល់កំលាំងចិត្តអោយលោក mootono29 តែមិត្តសំលាញ់បែរជានិយាយថា “ទោះបីរកលុយបាន ១០០០លាន ពេទ្យៗក៏នៅតែហត់ដដែល” ទៅវិញ!

មិត្តអ្នកអានប្រហែលជាបានដឹងខ្លះៗហើយថាលោកគ្រូពេទ្រ ritz_rueangritz គឺជាមិត្តសំលាញ់តាំងពីសម័យនៅក្មេងៗរបស់តារាប្រុស mootono29 ទាំងពីរនាក់នៅក្បែរផ្តល់កំលាំងចិត្ត និងជួយគាំទ្រគ្រប់ការងារភារកិច្ចរបស់គ្នាទៅវិញទៅមកជានិច្ច។​ ប្លែកអីតែចុងក្រោយនេះមានខមមិនមួយធ្វើអោយគ្រប់គ្នាចាប់ផ្តើមគិតថាលោក ritz មិនគាំទ្រអោយមិត្តភក្តិប្រថុយជីវិតធ្វើរឿងជួយសង្គម!
ខណ:ពេលដែលប្រជាជនស្ទើរពាក់កណ្តាលប្រទេសចូលខខមិនសសើរទឹកចិត្តរបស់លោក mootono29 ដែលហ៊ានលះបង់ លានយកសុវត្ថិភាពរបស់ខ្លួនមកប្រថុយដើម្បីរកចំនូលជួយមន្ទី ពេទ្រ និងប្រជាជនស្លូតត្រង់ មានមិត្តភក្តិរបស់គាត់ម្នាក់ចូលមកខមមិនថា “ទោះបីបងឯង ហែលទឹកឆ្លងទន្លេមេគង្គ១០ជុំ រកថវិកាបាន ១០០០លានបាតមក ជួយពេទ្រ ពួកគេក៏ត្រូវនឿយហត់ដដែលដូចដើម”។
ធ្វើអោយទស្សនិកជនមួយចំនួនធំគិតថាលោក ritz_rueangritz កំពុងចង់បញ្ឈប់មិត្តភក្តិរបស់ខ្លួនពីគ្រោងដែលគ្រប់គ្នាកំពុងចាប់អរម្មណ៍និងតាមផ្តល់កំលាំងចិត្ត។ តែតាមពិតទៅគាត់គ្រាន់តែចង់លើកយកហេតុផលមួយចំនួនមកវែកញែកអោយសង្គមបានដឹងថា វិស័យសុខាភិបាលរបស់ប្រទេសថៃកំពុងដើរទៅមុខដោយគោលនិយមបែបណាតែប៉ុននោះ សសើរមិត្តភក្តិលោក ritz នៅតែសសើរដដែល ។

អត្ថបទដោយ សា